ផ្ទុះគ្រាប់បែក២លើកនៅក្រុងកាបុលសម្លាប់មនុស្ស២៤នាក់

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៦

ការផ្ទុះគ្រាប់បែកភ្លោះបានកើតឡើងជាបន្តបន្ទាប់នៅក្នុងទីក្រុងកាបុលប្រទេសអាហ្វហ្គានីស្ថាន។ គ្រាប់បែកនៅកន្លែងកើតហេតុទី១ បានផ្ទុះឡើងដោយការបញ្ជាពីចម្ងាយ និងកន្លែងកើតហេតុទី២ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត នេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក មហាម៉ាដ រ៉ាមានីស ប្រាប់ទៅភ្នាក់ងារបណ្តាញសារព័ត៌មានអាស្ហូស៊ីអ៊ែតប្រេសថាការវាយប្រហារដោយគ្រាប់បែកអត្តឃាតបានធ្វើឡើងខណៈដែលកងសន្តិសុខកំពុងប្រមូលផ្តុំគ្នានៅក្បែរក្រសួង។ ក្រោយពីការផ្ទុះទាំង២លើកនេះ មន្រ្តីមានសមត្ថកិច្ចបានស្រង់តួលេខអ្នកស្លាប់មានចំនួន២៤នាក់ និងមានអ្នករងរបួស៩១នាក់ដែលក្នុងនោះមានទាហាន១នាក់ និងមន្រ្តីប៉ូលិសជាន់ខ្ពស់២នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ នេះបើយោងតាមប្រភពអ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់មកកាន់បណ្តាញប៊ីប៊ីស៊ី។ ក្រុមតាលីបង់ដែលធ្លាប់ធ្វើការវាយប្រហារជាញឹកញាប់ក្នុងទីក្រុងនេះបានប្រកាសថាខ្លួននៅពីក្រោយការវាយប្រហារនេះ៕

Kabul 06-09-16