ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៦
មេដឹកនាំកំពូលអ៊ីរ៉ងបានបង្ហើបពីការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតដែលជំរុញឲ្យប្រជាពលរដ្ឋម៉ូស្លីមពិចារណាឡើងវិញលើវាសនារបស់ខ្លួននៅលើទឹកដីកាន់សាសនាឥស្លាមដ៏ពិសិដ្ឋនេះ។ លោក អាយតូឡាហ្ហ អាលី ខាមេនៀ ចោទប្រកាន់លើអាជ្ញាធរអារ៉ាប៊ីសាអូឌីតពីការសម្លាប់មនុស្សដែលត្រូវគេចាប់បានកាលពីហេតុការណ៍មនុស្សរត់ជាន់គ្នាក្នុងទិវាហាជិកាលពីឆ្នាំមុន។ លោកបានចោទប្រកាន់ដោយពុំមានភ័ស្តតាងថាជនរងគ្រោះត្រូវគេចាប់ដាក់ក្នុងមន្ទីឃុំឃាំងដោយពុំផ្តល់ការថែទាំផ្នែកវេជ្ជសាស្រ្ត។ យោងតាមការបូកសរុបមិនទាន់ផ្លូវការមួយបានបង្ហាញថាការរត់ជាន់គ្នាក្នុងទិវាហាជិឆ្នាំមុនសម្លាប់មនុស្ស ២,៤២៦នាក់។ ផ្ទុយទៅវិញអាជ្ញាធរអារ៉ាប៊ីសាអូឌីត និយាយថាមានមនុស្សត្រឹមតែ៧៦៩នាក់ស្លាប់ដោយផ្អែកលើការស៊ើបអង្កេតមន្រ្តីរបស់ខ្លួននៅកន្លែងកើតហេតុ៕