អង្គការមនុស្សធម៌នៅកាបុលរងការវាយប្រហារដោយគ្រាប់បែក និងកាំភ្លើង

0

ប្រភព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៦

ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក និងកាំភ្លើងមួយបានកើតឡើងនៅមជ្ឈមណ្ឌលអង្គការមនុស្សធម៌ក្នុងទីក្រុងកាបុលនៃប្រទេសអាហ្វហ្គានីស្ថាន។ គ្រាប់កាំភ្លើងបានផ្ទុះឡើងជាបន្តបន្ទាប់ដែលជាការបាញ់ទៅមករវាងកងកម្លាំងទាហាន និងក្រុមភេរវករខណៈដែលកងកម្លាំងទាហានសម្រុកចូលទៅអង្គការឃែរ ក្រោយពីមានការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត។ កម្លាំងទាហានបានបាញ់តបសម្លាប់អ្នកវាយប្រហារបាន៤នាក់។ ក្រោយពេលកើតហេតុមន្រ្តីមានសមត្ថកិច្ចបានឲ្យដឹងថាមានអ្នកស្លាប់២៤នាក់ និងមនុស្សជាង១០០នាក់ផ្សេងទៀតរងរបួសធ្ងន់។ ពួកតាលីបងដែលធ្លាប់ធ្វើការវាយប្រហារក្នុងក្រុងកាបុលញឹកញាប់បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

Kabul 06-09-1611