ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៦
ប៉ូលិសនៅទីក្រុង Charlotte បានឲ្យដឹងថាមានការបាញ់ប្រហារមួយនៅឯផ្សារទំនើប Northlake កាលពីថ្ងៃចន្ទនេះ។ បើយោងតាមទីភ្នាក់ងារសេវាពេទ្យសង្គ្រោះបន្ទាន់ Mecklenburg បានឲ្យដឹងថាហេតុការណ៍នេះកើតឡើងកាលពីថ្ងៃចន្ទវេលាម៉ោង៣:១៥រសៀល។ ប៉ូលិសនៅក្រុង Charlotte បានឲ្យដឹងថាគ្មាននរណាម្នាក់ត្រូវបានបាញ់ប្រហារនោះទេ ប៉ុន្តែការស៊ើបអង្កេតនេះគឺស្ថិតក្នុងដំណាក់កាលដំបូងតែប៉ុណ្ណោះ។ ប៉ូលិសបានឲ្យដឹងទៀតថាការបាញ់ប្រហារនេះមិនទាន់រកឃើញថាមានជនរងគ្រោះទេ។ មនុស្សជាច្រើនត្រូវជម្លៀសចេញពីផ្សារទំនើបនេះមុននឹងប៉ូលីសកំណត់ថាគ្មានជនរងគ្រោះនៅកន្លែងកើតហេតុ។ គួរឲ្យកត់សម្គាល់ផងដែរថាឧបទ្ទវហេតុនេះជាលើកទីបីហើយសម្រាប់ការបាញ់ប្រហារកាលពីថ្ងៃចន្ទនេះនៅតំបន់ផ្សារទំនើប Northlake ក្នុងរយៈពេល៩ខែចុងក្រោយនេះ។ លើទី១គឺនៅថ្ងៃបុណ្យណូអែលដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅខាងក្នុងផ្សារទំនើប ហើយបន្ទាប់មន្ត្រីស្លៀកពាក់ស៊ីវិលឆ្លើយតប និងបាញ់សម្លាប់ក្មេងជំទង់ម្នាក់នោះ។ ហើយលើកទី២មានការបាញ់ប្រហារមួយទៀតនៅក្នុងខែមករានៅខាងក្រៅហាង Verizon បណ្តាលឲ្យមនុស្សម្នាក់រងរបួស និងមនុស្ស៥នាក់ផ្សេងទៀតត្រូវចាប់ខ្លួន៕