ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៥
អាចារ្យអានគម្ពីរ៉ាឌីកាល់ លោក អាន់ចេម ចោនដារី ត្រូវគេចាប់ដាក់គុករយៈពេល៥ឆ្នាំពីបទណែនាំឲ្យមានការគាំទ្រក្រុមឧទ្ទាមអ៊ីស្លាម។ អាន់ចេម ចោនដារី មានអាយុ៤៩ឆ្នាំត្រូវបានគេផ្តន្ទាទោសក្រោយពីបានផុសបង្ហាញសច្ចាប្រណិធានមួយលើអនឡាញ។ មន្ត្រីប៉ូលិសនិយាយថាអ្នកដែលដើរតាម (follower) ចោនដារី បានធ្វើសកម្មភាពវាយប្រហារនៅចក្រភពអង់គ្លេស និងនៅបរទេស។ ចៅក្រមបានកាត់ក្តីឲ្យមនុស្សដែលលោក ចោនដារី ទុកចិត្តគឺលោក មហាមាដ មីសហ្សាន័រ រ៉ាហាម មានអាយុ៣៣ឆ្នាំឲ្យជាប់គុកដូចគ្នា។ បុរសទាំង២នេះត្រូវតុលាការកាត់ទោសឲ្យជាប់គុករយៈពេល១៥ឆ្នាំ។ ការកាត់ក្តីបានធ្វើឡើងកាលពីសីហា ឆ្នាំ២០១៦ នេះ។ លោក ចោនដារី មកពីក្រុងឡុងដ៏ខាងលិច និងលោក រ៉ាហាម មកពីក្រុងឡុងដ៏ខាងជើងបានប្រព្រឹត្តបទល្មើសប្រឆាំងច្បាប់មាត្រាទី១២ នៃច្បាប់ប្រឆាំងភេរវកម្មឆ្នាំ២០០០៕