ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅបាដាដផ្តោតសំខាន់ទៅលើអ្នកដើរផ្សារ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៦

ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលមួយក្នុងក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ ដែលការវាយប្រហារនេះមានការអះអាងទទួលខុសត្រូវពីក្រុមឧទ្ទាមក្រោយការវាយប្រហារបញ្ចប់។ ការបំផ្ទុះគ្រាប់បែករថយន្តមួយបានកើតឡើងមុនពេលពាក់កណ្តាលយប់ (២១:០០GMT) នៅក្នុងសង្កាត់ម៉ូស្លីម ក្នុងក្រុងការ៉ាដា។ ការបំផ្ទុះនេះបណ្តាលឲ្យហាងមួយចំនួនឆេះដែលបង្កឲ្យមនុស្សចំនួន៩នាក់ស្លាប់ និង២០នាក់រងរបួស។ ក្រោយពេលកើតហេតុក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនិយាយថាក្រុមភរវករសុននី ជីហាដ មានគោលបំណងវាយប្រហារលើក្រុមជនស៊ីវិល Shia ដែលបានប្រមូលផ្តុំកាលពីថ្ងៃច័ន្ទ។ លើសពីនេះទៀតក្រុមឧទ្ទាមបង្ហាញពីរបៀប ដែលខ្លួនធ្វើការវាយប្រហារដែលទទួលបានជោគជ័យបើទោះបីជាតំបន់នោះមានកងកម្លាំងសន្តិសុខយាមតឹងរឹងក៏ដោយ៕

Baghdad 07-09-16