កុមារថប់ដង្ហើមស្ទើរស្លាប់ក្រោយការវាយប្រហារអាវុធគីមីក្នុងខេត្តអាល្លេប៉ូ

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៦

មនុស្សប្រមាណជាង៨០នាក់ទទួលរងការពិបាកខ្លាំងក្នុងការដកដង្ហើមនៅក្នុងខេត្តដែលមានជម្លោះអាល្លេប៉ូ ប្រទេសស៊ីរី ក្រោយពីទទួលរងការវាយប្រហារដោយអាវុធគីមីកាលពីថ្ងៃអង្គារមកលើតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាមមួយកន្លែង នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីការពារជនស៊ីវិល។ អង្គការអង្កេតសិទិ្ធមនុស្សនៅក្នុងប្រទេសស៊ីរីក៏បានរាយការណ៍អំពីការវាយប្រហារនេះដោយនិយាយថាជាការវាយប្រហារដោយយន្តហោះចម្បាំងមកលើតំបន់ Sukkari ជាមួយគ្រាប់បែកធុងដែលមានផ្ទុកឧស្ម័នពុល។ គួរបញ្ជាក់ផងដែរថានៅថ្ងៃអង្គារក្នុងខេត្តអាល្លេប៉ូដដែលនេះ ក្រុមឧទ្ទាម ISIS បានធ្វើការវាយប្រហារមកលើទីតាំងយោធាប្រទេសទួរគីមួយកន្លែងដោយសម្លាប់ទាហាន២នាក់ និង៥នាក់ផ្សេងទៀតរងរបួស។ ប្រភពពីយោធាបន្តថាការវាយប្រហារផ្សេងទៀតសម្លាប់យុទ្ធជនកងទ័ពសេរីស៊ីរី ២នាក់ និង២នាក់ផ្សេងទៀតរងរបួស។ ក្រុម ISIS និយាយថាកងកម្លាំងរបស់ខ្លួនបានបំផ្លាញរថក្រោះប្រទេសទួរគីចំនួន២គ្រឿងដោយប្រើប្រាស់គ្រាប់កាំជ្រួចមីស៊ីលនៅតំបន់ជាយក្រុងភាគខាងជើងនៃខេត្តអាល្លេប៉ូដោយសម្លាប់ទាហានទួរគីជាច្រើននាក់៕

Allepo 07-09-16