នាយករដ្ឋមន្រ្តីប្រទេសអូស្រ្តាលីព្រមានដល់អំពើរភេរវកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ាន

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៦

ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយបន្ថែមទៅឲ្យបណ្តាប្រទេសអាស៊ីខាងត្បូងដើម្បីការពារការវាយប្រហារភេរវកម្ម។ លោកនាយករដ្ឋមន្រ្តី មាកូលឹម ថឺនប៊ូល មានគម្រោងពិភាក្សាពីបញ្ហាសុវត្ថិភាពជាមួយមេដឹកនាំផ្សេងទៀតនៅបណ្តាប្រទេសអាស៊ាននៅទីក្រុងឡេអូស។ លោកបញ្ជាក់ថាលោកនឹងបង្កើនការរៀបចំប្រឆាំងភេរកម្មជាមួយប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសជិតខាងផ្សេងទៀត។ គម្រោងការប្រជុំបានរៀបឡើងក្រោយពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមបានគំរាមកំហែងវាយប្រហារទីក្រុងស៊ីដនី និងមេលប៊ឺន។ លោក ថឺនប៊ូល និយាយថាការគំរាមកំហែងនេះត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្រោយពីក្រុមឧទ្ទាមរងការឈឺចាប់ដោយចាញ់ការប្រយុទ្ធនៅអ៊ីរ៉ាក់ និងស៊ីរី។ ដោយសារតែសកម្មភាពភេរវកម្មចេះតែកើតមានឡើង និងគំរាមកំហែងជិវិតជនស្លូតត្រង់ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីនឹងផ្តល់ជំនួយដល់បណ្តាប្រទេសនៅអាស៊ីខាងត្បូងបន្ថែមទៀតដើម្បីការពារការវាយប្រហារពីភេវរករ៕

australia-08-09-16