ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦
ក្រុមមន្រ្តីនិយាយថាយ៉ាងហោចណាស់មនុស្ស២នាក់រួមបញ្ចូលទាំងជនជាតិបារាំងម្នាក់ត្រូវបានគេយកទៅឃុំឃាំងបន្ទាប់ពីប៉ូលិសរកឃើញកេះឧស្ម័នជាច្រើននៅក្នុងរថយន្តមួយនៅជាប់នឹងព្រះវិហារ Notre Dame ក្នុងទីក្រុងប៉ារីស។ រថយន្ត Peugeot ៦០៧ មួយគ្រឿងចតនៅជាប់កន្លែងដ៏ល្បីបំផុតនៅទីក្រុងប៉ារីសកាលពីព្រឹកថ្ងៃអាទិត្យដែលមានបំពង់ឧស្ម័នចំនួន៧នៅខាងក្នុង។ យ៉ាងហោចណាស់ជាដំបូងប៉ូលិសចាប់ខ្លួនមនុស្សបានចំនួន៦នាក់ដែលជាប់ទាក់ទងនឹងករណីនេះ ប៉ុន្តែក្រោយមក៤នាក់ត្រូវបានដោះលែងចំនែកឯជនសង្ស័យ២នាក់ទៀតនៅជាប់ឃុំឃាំងនៅឡើយដែលម្នាក់ជាស្ត្រីមានអាយុ២៩ឆ្នាំ និងបុរសម្នាក់អាយុ៣៤ឆ្នាំ។ ប៉ូលិសនិយាយថាឯកសារដែលរកឃើញនៅក្នុងរថយន្តគេឃើញមានភាសាអារ៉ាប់៕