រថយន្តអង្គការ OSCE រងការវាយប្រហារដោយបង្កឲ្យមានអគ្គីភ័យនៅភាគខាងលិចប្រទេសអ៊ុយក្រែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍ថារថយន្តរបស់អង្គការ OSCE ដែលចតនៅជិតតំបន់ទីស្នាក់ការរបស់អង្គការនេះនៅភាគខាងលិចប្រទេសអ៊ុយក្រែនរងការវាយប្រហារដោយអ្នកបង្កបណ្តាលឲ្យមានអគ្គីភ័យកើតឡើង។ រថយន្តមួយគ្រឿងម៉ាក Nissan Patrol រងការខូចខាតដោយអគ្គីភ័យនៅល្ងាចថ្ងៃអង្គារនៅក្នុង Ivano-Frankovsk ដែលជារដ្ធធានីមួយនៅភាគខាងលិចប្រទេសអ៊ុយក្រែន។ របាយការណ៍បានបង្ហាញថាសាក្សីបានឃើញមនុស្សម្នាក់បោះវត្ថុដែលអាចបង្ករឲ្យឆេះមួយចំនួនទៅលើផ្នែកខាងមុខនៃរថយន្ត ហើយភ្លើងក៏ឆាបឆេះឡើង បន្ទាប់មកជនសង្ស័យក៏រត់គេចខ្លួនពីកន្លែងកើតហេតុ។ ប៉ូលិសកំពុងស៊ើបអង្កេតទៅលើការវាយប្រហារនេះ ហើយអង្គការ OSCE និយាយថាខ្លួននឹងផ្តល់សេចក្តីលម្អិតបន្ថែមទៀតនៅក្នុងរបាយការណ៍លើកក្រោយស្តីពីស្ថានភាពនៅអ៊ុយក្រែន។ បេសកកម្មអង្គការ OSCE ក្នុងប្រទេសអ៊ុយក្រែនដែលគេទទួលស្គាល់ថាជាសកម្មភាពល្អបំផុតសម្រាប់ការត្រួតពិនិត្យបទឈប់បាញ់គ្នារនៅភាគខាងកើតនៃប្រទេស។ កាលពី២ឆ្នាំមុនក្រុងកៀវគឺជាកន្លែងដែលការបង្រ្កាបកងកម្លាំងរបស់ក្រុមឧទ្ទាម៕

ukrain-08-09-16