ក្រុម ISIS ក្រុម Al-Nusra និងក្រុមពួកឧទ្ទាមទាំងអស់ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់ជនស៊ីវិលនៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៦

សង្រ្គាមស៊ីវិលក្នុងប្រទេសស៊ីរីនៅតែបន្តយកជីវិតជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ ប៉ុន្តែការស្លាប់របស់ជនស៊ីវិលទាំងអស់នេះមិនមែនកើតឡើងតែនៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនោះទេ។ ការវាយប្រហារបាញ់គ្រាប់ផ្លោងដោយពួកឧទ្ទាមនៅភាគខាងជើងទីក្រុង Aleppo ក៏សម្លាប់ជនស៊ីវិលជាច្រើននាក់ផងដែរ។ ប្រភពព័ត៌មានបន្តថាទីក្រុង Aleppo ពោរពេញទៅដោយសាកសពមនុស្សដែលត្រូវស្លាប់ដោយសារសង្រ្គាមនេះ ជនរងគ្រោះជាច្រើនជាជនស៊ីវិលដែលមានស្ត្រី កុមារ និងបុរសដែលបាត់បង់ជិវិតដោយសារភ្លើងសង្រ្គាមក្នុងប្រទេសដែលមានជម្លោះរយៈពេល៥ឆ្នាំនេះ។ ការស្លាប់របស់ប្រជាជនស៊ីវិលទាំងអស់នេះមិនមែនកើតឡើងតែក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) នោះទេ។ តំបន់ផ្សេងៗទៀតដែលគ្រប់គ្រងឬកំពុងមានជម្លោះរវាងក្រុមភេរវករ និងក្រុមយុទ្ធជនដែលប្រឆាំងនឹងក្រុមភេរវករក៏ជួបប្រទះជោគវាសនាស្រដៀងគ្នានេះដែរ។ ភាគខាងកើតទីក្រុង Aleppo ដែលគ្រប់គ្រងដោយក្រុមសម្ព័ន្ធមិត្ត IS ក្រុម Jabhat Al-Nusra ប្រជាជនដែលរស់នៅទីនោះកាន់តែងាយរងគ្រោះទៅទៀត៕

syria-08-09-16