មេដឹកនាំភេរវករលោក អាបុ សារាកិប ស្លាប់បាត់បង់ជីវិតបន្ទាប់ពីការវាយប្រហារតាមអាកាស

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៦

មេបញ្ជាការរបស់ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរីម្នាក់ដែលគេស្គាល់ថាជាអតីតក្រុមអាល់ ណឺស្រា ហ្វ្រុន ស្លាប់បាត់បង់ជីវិតនៅជិតអាល្លេប៉ូ។ រដ្ឋាភិបាលស៊ីរី រូស្ស៊ី និងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកសហការគ្នាធ្វើប្រតិបត្តិការវាយប្រហារតាមអាកាស ដើម្បីប្រឆាំងក្រុមឧទ្ទាមក្នុងប្រទេសស៊ីរី។ យោងតាមប្រភពព័ត៌មានដកស្រង់ពីរ៉ូទ័របានឲ្យដឹងថាក្នុងការវាយប្រហារផ្លូវអាកាសនេះ ត្រូវគេកំណត់គោលដៅទៅលើលោក អាបុ អូម៉ា សារាកិប និងកងកម្លាំងប្រយុទ្ធនៅក្នុងភូមិកាហ្វ្រណាហា។ ក្រោយពីការវាយប្រហារលោក អាបុ សារាកិប ស្លាប់ក្នុងការវាយប្រហារនោះ។ ព័ត៌មាននៃការស្លាប់នេះទទួលបានពីក្រុមចាបហាត់ ហ្វាទេស្ត អាល់ស្ហាម ដែលពួកគេបានផុសនៅលើបណ្តាញសង្គមធ្វីតធឺថាមេបញ្ជាការរបស់ពួកគេលោក អាបុ សារាកិប ទទួលមរណៈភាពខណៈដែលមានការវាប្រហារតាមផ្លូវអាកាសនៅក្នុងខេត្តអាឡេប៉ូ។ ក្រោយមកកងកម្លាំងរដ្ឋាភិបាលស៊ីរី រុស្ស៊ី និងកងកម្លាំងចម្រុះបានបន្តរៀបសកម្មភាពប្រឆាំងនឹងក្រុមភេរវករជាបន្តបន្ទាប់នៅតំបន់ផ្សេងៗទៀតក្នុងប្រទេសស៊ីរី។ ក្រុមអាល់ ណឹស្រា ហ្វ្រុន បានប្តូរឈ្មោះរបស់ខ្លួន និងផ្តាច់ទំនាក់ទំនងពីក្រុមអាល់កៃដាកាលពីចុងខែកក្កដានេះ។ ទាក់ទងនឹងបញ្ហានេះសហរដ្ឋអាមេរិកបានលើកឡើងថាគ្រាន់តែប្តូរឈ្មោះក្រុមទេ ប៉ុន្តែពុំមានមូលហេតុណាដែលពួកគេផ្លាស់ប្តូរគោលជំហររបស់ក្រុមភេរវករនោះទេ៕

isis-09-09-16