ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៦
ប៉ូលិសបារាំងបាញ់ប្រហារអំឡុងពេលដំណើរការចាប់ខ្លួនស្រ្តី៣នាក់ដែលមានជាប់ពាក់ព័ន្ធនឹងឡានមានផ្ទុកកំប៉ុងហ្គាសគ្រោះថ្នាក់នៅជិតណ័រ ដាម នៃទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ។ រថយន្តផ្តល់សញ្ញាគ្រោះថ្នាក់ថែមទាំងឃើញថាគ្មានផ្លាកលេខ នេះបើយោងតាមប្រភពព័ត៌មានទទួលបានពីប៉ូលិស។ ប៉ូលិសបានបាញ់ប្រហារទៅលើរថយន្តនោះដើម្បីចាប់ខ្លួនជនសង្ស័យដែលបណ្តាលឲ្យស្រ្តីម្នាក់រងរបួស។ ក្រោយមកប៉ូលិសឆែកឆេរក្នុងឡានឃើញមានឯកសារសរសេរជាអក្សរអារ៉ាប់។ ក្រៅពីនេះមានកំបុងហ្គាសមួយនៅមុខកៅអីអ្នកដំណើរ ប៉ុន្តែគ្មានហ្គាសនិងពុំមានឧបករណ៍បំផ្ទុះខាងក្នុងទេ។ មន្រ្តីក្រសួងមហាផ្ទៃបារាំងលោក បេនណាដ ខាហ្សិនណឺវឺ បានឲ្យដឹងថាស្រ្តី៣នាក់នេះត្រូវប៉ូលីសចាប់ខ្លួនបានកាលពីថ្ងៃព្រហស្បតិ៍ដែលមានអាយុ៣៩ឆ្នាំ ២៣ឆ្នាំ និង១៩ឆ្នាំ មានភាពជ្រុលនិយម និងរៀបចំខ្លួនបែបមនុស្សមានហិង្សា។ ក្រោយពីចាប់ខ្លួនស្រ្តីទាំងនោះ ប៉ូលិសសាកសួរទៅក៏បានដឹងថាក្មេងស្រីម្នាក់ក្នុងចំណោមនោះគឺជាកូនស្រីម្ចាស់ឡានដោយម្ចាស់ឡាននោះជាភេរវករដែលមានក្នុងបញ្ចីតាមដានរបស់ប៉ូលិសស្រាប់។ បុរសភេរករមានក្នុងបញ្ចីឈ្មោះតាមដានក៏ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃពុធនោះផងដែរ៕