ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៦
ប្រទេសអូទ្រីសចោទប្រកាន់បុរស២នាក់ដែលជាប់ចោទពីបទវាយប្រហារនៅទីក្រុងប៉ារីសដែលសម្លាប់មនុស្ស១៣០នាក់កាលពីឆ្នាំមុន។ ព្រះរាជអាជ្ញានៅក្នុងទីក្រុងសាឡាបឺគ ប្រទេសអូទ្រីសប្រាប់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីថាបុរសសញ្ជាតិម៉ារុក អាយុ២៦ឆ្នាំ និងបុរសសញ្ជាតិអាល់ហ្សេរី អាយុ៤០ឆ្នាំជាប់សង្ស័យពីបទជ្រោមជ្រែងភេរវរករក្នុងការវាយប្រហារភេរវកម្ម។ ប៉ូលិសចាប់ខ្លួនពួកគេបានកាលពីខែធ្នូ ឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌលជនភៀសខ្លួន។ លោក សាឡាស់ អាប់ដឹស្លាម ដែលគេស្គាល់ថាជាសមាជិកនៃក្រុមជីហាដ ត្រូវចូលបង្ហាញខ្លួនជាលើកទី៣។ តុលាការបារាំងនៅទីក្រុងប៉ារីសសួរលោក ឡាស់ អាប់ដឹស្លាម ប៉ុន្តែលោកជំទាស់មិនព្រមឆ្លើយសំណួរអ្វីទាំងអស់របស់ចៅក្រមប្រឆាំងភេរវកម្ម។ លោក ហ្វ្រេង បឺតថុន មេធាវីការពារក្តីរបស់លោក អាប់ដឹស្លាម ប្រាប់អ្នករាយការណ៍ថាគាត់អាចប្រើសិទ្ធិរក្សាភាពស្ងៀមស្ងាត់របស់គាត់បាន៕