យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និងរាប់សិបនាក់រងរបួសខណៈដែលរថភ្លើងរត់ខុសពីផ្លូវដែកនៅភាគខាងជើងប្រទេសអេស្ប៉ាញ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៦

តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និង៤៧នាក់ផ្សេងទៀតរងរបួសខណៈដែលរថភ្លើងដឹកអ្នកដំណើរធ្លាក់ចេញពីផ្លូវនៅក្នុងខេត្ត Galicia ភាគខាងជើងប្រទេសអេស្ប៉ាញ។ អ្នកបើករថភ្លើងជនជាតិព័រទុយហ្គាល់ម្នាក់ និងអ្នកត្រួតពិនិត្យសំបុត្រម្នាក់ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ។ គ្រោះថ្នាក់នេះកើតឡើងនៅពេលដែលរថភ្លើងបុកនឹងស្ពានមួយនៅក្បែរ Porriño។ រថភ្លើងនេះបានធ្វើដំណើរពីទីក្រុង Vigo ក្នុងខេត្ត Galicia ឆ្ពោះទៅកាន់ទីក្រុង Valença do Minho ប្រទេសព័រទុយហ្គាល់។ ហេតុការណ៍នេះកើតឡើងនៅពេលដែលរថភ្លើងចេញដំណើរបានប្រហែល១២គីឡូម៉ែត្រ (៧,៤ ម៉ាយ) រថភ្លើងក៏រត់ខុសពីផ្លូវដែកនៅជិតស្ថានីយ៍ o Porriño និងផ្សារទំនើបក្នុងស្រុកមួយ។ តាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថារថភ្លើងនេះដឹកអ្នកដំណើរចំនួន៦៥នាក់រួមទាំងអ្នកបើកបរ និងអ្នកត្រួតពិនិត្យដែលក្នុងនោះអ្នកដំណើរ៤៧នាក់រងរបួស និង៧នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ Adif ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការថែរក្សាបណ្តាញផ្លូវរថភ្លើងរបស់ប្រទេសអេស្ប៉ាញនិយាយថាក្រុមហ៊ុននេះបានបើកការស៊ើបអង្កេតពីមូលហេតុនៃការធ្លាប់ផ្លូវនេះ៕

spain-10-09-16