សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីយល់ព្រមលើគម្រោងសន្តិភាពក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦

ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកយល់ព្រមបញ្ឈប់ការវាយប្រហារតាមអាកាសទៅលើក្រុមឧទាមរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរីចាប់តាំងពីព្រះអាទិត្យលិចក្នុងថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីមានកិច្ចប្រជុំនៅហ្សឺណែវ។ ក្រោមគម្រោងដែលរៀបចំឡើងដោយរដ្ឋាភិបាលស៊ីរីនឹងបញ្ចប់បេសកកម្មនៅតាមតំបន់ដែលគ្រប់គ្រង់ដោយក្រុមសកម្មប្រយុទ្ធ Jihad។ រុស្ស៊ី និងសហរដ្ឋអាមេរិកនឹងបង្កើតមជ្ឈមណ្ឌល កណ្តាលមួយដើម្បីប្រយុទ្ធប្រឆាំងអំពើរភេរវកម្មរបស់ក្រុមរដ្ឋអ៊ីស្លាម និងអាក់ណឺស្រា។ គម្រោងនោះធ្វើឡើងនៅថ្ងៃបន្ទាប់ពីរដ្ឋលេខាធិការ លោក ចន ឃើរី និងភាគីខាងរុស្ស៊ី លោក សឺហ្គី ឡេវរៅ ជជែកគ្នាក្នុងកិច្ចប្រជុំហ្សឺណែវ។ លោក ឡេវរៅ បាននិយាយថារុស្ស៊ី បានជូនដំណឹងដល់រដ្ឋាភិបាលស៊ីរី ពីកិច្ចព្រមព្រៀងនេះ ហើយរដ្ឋាភិបាលស៊ីរីក៏បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមជាមួយគម្រោងនេះ។ លោក ឃើរី បានឲ្យដឹងថារុស្ស៊ី និងសហរដ្ឋអាមេរិកនឹងចូលរួមបង្កើតក្រុមកណ្តាលមួយដើម្បីតស៊ូជាមួយក្រុមឧទ្ទាមអ៊ីស្លាម និងអាល់កៃដា។ ប្រតិភូអង្គការសហប្រជាជាតិបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី លោក ស្ទីហ្វិន ដឺ មីស្ទឺរ៉ា បានស្វាគមន៍ដល់កិច្ចព្រមព្រៀងនេះ និងមានប្រសាសន៍ថាអង្គការសហប្រជាជាតិនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីផ្តល់ជំនួយមនុស្សធម៍៕

us-rusia-10-09-16