ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៦
ស្រ្តី៣នាក់ដែលចាប់ខ្លួនពីបទប៉ងវាយប្រហារដោយប្រើធុងហ្គាសក្នុងទីក្រុងប៉ារីសទទួលការបញ្ជាពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមមកពីប្រទេសស៊ីរី នេះបើយោងតាមប្រភពព័ត៌មានព្រះរាជអាជ្ញាបារាំង។ ក្រុមឧទ្ទាមចង់ឲ្យស្រ្តីទាំង៣នាក់ចូលខ្លួនប្រយុទ្ធ នេះបើយោងតាមប្រភពព័ត៌មានពីព្រះរាជអាជ្ញាបាំរាំងក្នុងក្រុងប៉ារីស។ ជនជាប់សង្ស័យត្រូវចាប់ខ្លួនបានដោយប៉ូលិសរកឃើញថាឡានរបស់គាត់មានផ្ទុកធុងហ្គាស។ ស្រ្តីម្នាក់ឈ្មោះ សារ៉ា អាយុ២៣ឆ្នាំជាប់ពាក់ព័ន្ធនឹងសកម្មជន២នាក់វាយប្រហារនៅបារាំងទាំង២លើក ហើយពេលនេះមនុស្ស២នាក់នោះបានស្លាប់បាត់បង់ជីវិត។ ស្រ្តីទាំង៣នាក់ត្រូវប៉ូលិសចាប់ខ្លួនបានក្រោយពីស្រ្តីម្នាក់បានចាក់ប៉ូលិសឲ្យរបួសកាលពីថ្ងៃព្រហស្បតិ៍។ ក្រោយមកប៉ូលិសបានបាញ់តបលើស្រ្តីទាំងនោះដែលបណ្តាលឲ្យស្ត្រីម្នាក់រងរបួស។ ស្រ្តីម្នាក់ឈ្មោះអ៊ីន ម៉ាដានី អាយុ១៩ឆ្នាំត្រូវគេរកឃើញថាបានសរសេរសំបុត្របង្ហាញភក្តីភាពរបស់នាងក្នុងលិខិតមួយ និងបានព្យាយាមធ្វើដំណើរជាច្រើនដងទៅកាន់ប្រទេសស៊ីរី នេះបើយោងតាមប្រភពព័ត៌មានមន្រ្តីប៉ូលិស។ ស្រ្តីទី៣មានឈ្មោះថា អាម៉េល អេស អាយុ៣៩ឆ្នាំ។ កូនស្រីរបស់នាងមានអាយុ១៥ឆ្នាំដែលមានភាពជ្រុលនិយមក៏ត្រូវចាប់បញ្ចូនទៅពន្ធនាគារផងដែរ។ មន្រ្តីប៉ូលិស លោក ម៉ូ លីន និយាយថា សារ៉ា អេជ ជាប់ពាក់ព័ន្ធនឹងលោក ឡារ៉ូស អាបប៉ាល់ឡា ដែលបានសម្លាប់មន្រ្តីប៉ូលិស២នាក់មុនពេលបាញ់សម្លាប់ខ្លួនឯងកាលពីខែមិថុនា ហើយដែលជាប់ទាក់ទងនឹងករណីលោក អាដេល គឺមិច ដែលត្រូវប៉ូលិសបាញ់សម្លាប់កាលពីខែកក្កដា។ គូរដណ្តឹងរបស់លោក សារ៉ាអេជ ក៏ត្រូវប៉ូលិសចាប់ខ្លួនផងដែរ។ ប៉ូលិសកំណត់ថាស្រ្តីទាំង៣នាក់មានបំណងវាយប្រហារដោយប្រើអំពើហិង្សាដែលក្រោមការបញ្ជាដោយផ្ទាល់ពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម។ លោកប្រធានាធិបតី ហ្វេនស្វ័រ ហូឡង់ និយាយថាការវាយប្រហារមួយដែលស្ងប់ស្ងាត់ដែលក្រុមឧទ្ទាមមួយត្រូវបានរំលាយ បន្ទាប់មកក៏មានក្រុមមួយផ្សេងទៀតជាបន្តបន្ទាប់ ដូចច្នេះត្រូវតែធ្វើសកម្មភាពអ្វីមួយមុននឹងយឺតពេល៕