ការបំផ្ទុះគ្រាប់បែកមួយកើតឡើងនៅអំឡុងពេលដង្ហែក្បួនក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៦

ការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃព្រហស្បតិ៍ខណៈដែលហ្វូងមនុស្សប្រមូលផ្តុំគ្នាដើម្បីប្រារព្ធខួបលើកទី១៥ នៃការស្លាក់របស់លោក Ahmad Shah Masoud ដែលជាមេដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងសូវៀតកាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងជាសត្រូវនៃក្រុម Taliban ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ នាយប៉ូលិសនៃក្រុងកាប៊ុលលោក Abdul Rahman Rahimi បញ្ជាក់ថាការផ្ទុះគ្រាប់បែកនេះបានបង្ហាញពីការព្រួយបារម្ភខ្ពស់ទៅលើភាពតានតឹងរវាងក្រុមជាច្រើននៅអាហ្វហ្គានីស្ថានដែលគេសន្មតថាគ្រាប់បែកតូចមួយត្រូវគេភ្ជាប់ទៅនឹងកង់មួយគ្រឿង។ ប៉ូលិសបញ្ជាក់បន្ថែមថាការផ្ទុះតូចមួយនេះមិនមានមនុស្សស្លាប់នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានឱ្យដឹងថាមនុស្ស២នាក់រងរបួស៕

afganistan-11-09-16