ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦
តាមការរាយការណ៍ពី Reuters បានឲ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសដាច់ដោយឡែកពីរផ្សេងគ្នាដែលដឹកនាំដោយក្រុមចម្រុះអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសៅរ៍នេះមានការអះអាងថាយ៉ាងហោចណាស់ជនស៊ីវិល២១នាក់នៅរស់ក្នុងភាគខាងជើងប្រទេសយេម៉ែន ។ តាមប្រភពព័ត៌មានផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាជនស៊ីវិលចំនួន១៥នាក់ត្រូវសម្លាប់ និង២០នាក់ទៀតរងរបួសនៅពេលដែលយន្តហោះយោធាបាញ់ទៅលើកន្លែងកម្មករខួងទឹកក្នុងតំបន់ Beit Saadan នៃស្រុក Arhab ភាគខាងជើង Sanna។ ខណៈដែលមនុស្សប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ មានការដឹកនាំវាយប្រហារតាមអាកាសមួយផ្សេងទៀតសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់បន្ថែមទៀត និង២០ទៀតរងរបួស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថាចំនួនអ្នកស្លាប់ក្នុងការវាយប្រហារទាំងពីរលើកនេះប្រមាណជា១០០នាក់៕