ប៉ូលិសចាប់ខ្លួនជនដៃដល់ដែលរងឥទ្ធិពលពីក្រុមឧទ្ទាមម្នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៦

ប៉ូលិសបានចោទប្រកាន់បុរសម្នាក់ពីបទធ្វើអំពើរភេរវកម្ម និងប៉ងធ្វើអត្តឃាតនៅទីក្រុងស៊ីដនីខាងត្បូង។ បុរសចំណាស់ម្នាក់កំពុងតែបណ្តើរឆ្កែកម្សាន្តក្នុងឧទ្យានស្រាប់តែមានគេមកចាក់។ មន្រ្តីប៉ូលិសបាននិយាយថាមានបុរសម្នាក់ចាក់បុរសអាយុ៥៩ឆ្នាំក្នុងឧទ្យាន និងព្យាយាមចាក់ប៉ូលិសថែមទៀត។ បុរសចំណាស់បានរងរបួសលើដងខ្លួន និងដៃ ហើយដែលពេលនេះសំរាកនៅមន្ទីពេទ្យក្នុងសភាពធ្ងន់ធ្ងរ។ បុរសកាន់កាំបិតនោះចូលស្រាយបំភ្លឺនៅតុលាការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្រោយពេលកើតហេតុបាន២ថ្ងៃ ប៉ូលិសចាប់ខ្លួនជនដៃដល់បានដែលមានអាយុ២២ឆ្នាំនៅអ៉ូប៉េរ៉ាហៅសន៍ក្នុងទីក្រុងស៊ីដនី។ លោកនាយករដ្ឋមន្រ្តី ម៉ាលខម ធុមបូល មានប្រសាសន៍កាលពីសប្តាហ៍មុនថាការគំរាមកំហែងនៃការវាយប្រហារភេរវកម្មក្នុងប្រទេសនេះគឺពិតប្រាកដមែន បន្ទាប់ពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមអំពាវនាវដល់ក្រុមពួកគេកំណត់គោលដៅទីតាំងអូស្រ្តាលីដ៏មានភាពលេចធ្លោ៕

australia-12-09-16