ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦
អាជ្ញាធរទួរគីចោទប្រកាន់ពួកសកម្មប្រយុទ្ធឃើដដែលបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅទីក្រុង Van ភាគអាគ្នេយ៍នៃប្រទេសទួរគី។ ក្រុមមន្រ្តីនិយាយថាយ៉ាងហោចណាស់មនុស្ស៤៨នាក់រងរបួស ប៉ុន្តែអ្នកស្លាប់នៅមិនទាន់បញ្ជាក់អត្តសញ្ញាណទេ។ យោងតាមក្រុមមន្ត្រីសន្តិសុខលើកឡើងប្រាប់ Reuters ថាការផ្ទុះនេះកើតឡើងប្រហែលជា២០០ម៉ែត្រពីការិយាល័យបណ្តោះអាសន្នរបស់អភិបាលក្រុង។ ប្រភពសន្តិសុខសង្ស័យថាពួកសកម្មប្រយុទ្ធឃើដនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែមិនមានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ហេតុការណ៍ផ្ទុះនេះកើតឡើងចេញពីជាន់ទីបួននៃអគារនៅម៉ោងប្រហែល១១:០០នាទីម៉ោងក្នុងស្រុកដែលបណ្តាលឲ្យមន្ត្រីប៉ូលិសពីរនាក់បានរងរបួស។ កាលពីខែសីហាមានមនុស្ស៣នាក់ត្រូវគេសម្លាប់ និង៧១នាក់រងរបួសរួមបញ្ចូលទាំងជនស៊ីវិលនៅពេលដែលរថយន្តបំផ្ទុះគ្រាប់បែកផ្ទុះឡើងនៅស្ថានីយប៉ូលិសមួយនៅក្នុងទីក្រុងVan៕