កម្មករ៣នាក់ស្លាប់នៅក្នុងការផ្ទុះមួយនៅរោងចក្រអេតាណុលប្រទេសថៃ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦

ប៉ូលិសនិយាយកាលពីថ្ងៃចន្ទថាកម្មករ៣នាក់ស្លាប់ក្នុងហេុតការណ៍ផ្ទុះមួយនៅក្នុងរោងចក្រអេតាណុលមួយនៅខេត្ត Khon Kaen ភាគឦសាននៃប្រទេសថៃ។ វរសេនីយ៍ទោ Sarawut Dansuk បានឱ្យដឹងថាកម្មករ៣នាក់ដែលស្លាប់នេះកំពុងជួសជុលគំរបអាងទឹកសំណល់នៅរោងចក្រអេតាណុលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Thai Ethanol Power Plc ក្នុងខេត្ត Khon Kaen ចម្ងាយ៣៩០គីឡូម៉ែត្រ (២៤០ ម៉ាយ) ពីទីក្រុងបាងកក។ លោកបានថ្លែងថាវាប្រហែលជានៅទីនោះមានប្រភេទឧស្ម័នមួយចំនួនដែលលេចធ្លាយចេញដែលបណ្តាលឱ្យមានផ្កាភ្លើងឆេះឡើងខណៈដែលពួកគេចាប់ផ្តើមផ្សារគំរបធុងដែកដែលបង្កឲ្យមានការផ្ទុះកើតឡើងតែម្តង។ ការធ្វើកោសល្យវិច័យមួយបង្ហាញថាពួកគេស្លាប់ដោយសារការផ្ទុះនេះ។ គាត់បានបន្ថែមទៀតថាមនុស្សដែលបានស្លាប់ទាំង៣នាក់នេះជាជនជាតិថៃ ហើយប៉ូលិសកំពុងធ្វើការស៊ើបអង្កេតថាតើក្រុមហ៊ុនអេតាណុលនេះត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះឬអត់៕

thailand-14-09-16