អ៊ីស្រាអែលវាយប្រហារគោលដៅភេរវកម្មនៅតំបន់ហ្គាហ្សាជាការសងសឹកទៅនឹងការបាញ់គ្រាប់រ៉ូកែត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦

កងទ័ពការពារប្រទេសអ៊ីស្រាអែល (IDF) បានដឹកនាំធ្វើការវាយប្រហារពេញមួយយប់នៅតំបន់ហ្គាហ្សាស្ទ្រីបធ្វើការកំណត់គោលដៅសមាជិកនៃ Qassam Brigades ជាយោធាឆ្វេងនិយមនៃចលនាហាម៉ាសដើម្បីជាការសងសឹកដែលគ្រាប់រ៉ូកែតមួយបានវាយប្រហារតំបន់មួយនៅភាគខាងត្បូងក្នុងប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យអង្គភាព IDF បានបញ្ជាក់ថាយន្តហោះរបស់អ៊ីស្រាអែលបានកំណត់គោលដៅតំបន់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវកម្មហាម៉ាស៣កន្លែងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ យន្តហោះចម្បាំង F-១៦ បានវាយប្រហារទៅលើដីកសិកម្មនៅភាគខាងជើងតំបន់ហ្គាហ្សា ហើយអគ្គិភ័យមួយបានផ្ទុះឡើងនៅក្នុងទីក្រុងហ្គាហ្សាផងដែរ។ ការទម្លាក់គ្រាប់បែកនេះបានកើតឡើងប្រហែលជាម៉ោង៤:០០នាទីម៉ោងនៅក្នុងស្រុកកាលពីព្រឹកថ្ងៃព្រហស្បតិ៍៕

israel-16-09-16