ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦
ប្រទេសអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍នេះបានដាក់ចេញច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យឃុំខ្លួនគ្មានពេលកំណត់ទៅលើបុគ្គលដែលជាប់ចោទពីបទប្រព្រឹត្តដែលទាក់ទងនឹងភេរវកម្ម ហើយសភារំពឹងថានឹងអនុម័តច្បាប់នេះនៅដើមសប្តាហ៍ក្រោយ។ ដោយជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលីបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារដោយរ៉ាឌីកាល់ដែលទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងររួមបញ្ចូលទាំងការឡោមព័ទ្ធហាងកាហ្វេក្នុងទីក្រុងស៊ីដនីកាលពីឆ្នាំ២០១៤ ដែលក្នុងនោះចំណាប់ខ្មាំង២នាក់ និងខ្មាន់កាំភ្លើងម្នាក់ស្លាប់ក្នុងការវាយប្រហារដោយបុរសអាយុ២២ឆ្នាំដែលទទួលឥទ្ធិពលពីរដ្ឋអ៊ីស្លាមកាលពីថ្ងៃអាទិត្យ។ លោកនាយករដ្ឋមន្ត្រី Malcolm Turnbull របស់ប្រទេសអូស្ត្រាលីបានថ្លែងកាលពីដើមខែនេះថាប្រជាជនប្រមាណជា១០០នាក់បានចាកចេញពីប្រទេសអូស្រ្តាលីទៅកាន់ប្រទេសស៊ីរីដើម្បីប្រយុទ្ធប្រឆាំងជាមួយអង្គការមួយចំនួនដូចជាក្រុមរដ្ឋអ៊ីស្លាម៕