ឧបនាយករដ្ឋមន្ត្រីថៃនិយាយថាការបំផ្ទុះគ្រាប់បែកមិនជាប់ពាក់ព័ន្ធជាមួួយការបះបោររបស់ក្រុមមូស្លីមទេ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថាការបំផ្ទុះគ្រាប់បែកកាលពីខែមុននៅតំបន់ទេសចរណ៍របស់ប្រទេសថៃមិនជាប់ពាក់ព័ន្ធនឹងការបំបែកខ្លួនរបស់ក្រុមមូស្លីមនោះទេ។ ការវាយប្រហារដោយគ្រាប់បែកជាច្រើនដងនៅចំកណ្តាលទីក្រុង និងភាគខាងត្បូងប្រទេសដែលរួមបញ្ចូលទាំងការបំផ្ទុះគ្រាប់បែកក្នុងតំបន់ទេសចរណ៍ជាច្រើនក្នុងខែសីហាដែលសម្លាប់មនុស្ស៤នាក់ និងរងរបួសរាប់សិបនាក់ទៀតរួមទាំងជនបរទេសផងដែរ។ អ្នកវិភាគនិយាយថាពួកឧទ្ទាមផ្តាច់ខ្លួននៅតាមបណ្តាខេត្តនៃក្រុមមូស្លីមទាំង៣ ធំៗដូចជាភាគខាងត្បូងរបស់ប្រទេសនេះមានខេត្ត Yala ខេត្ត Narathiwat ខេត្ត Pattani ជាប់ព្រំដែនប្រទេសម៉ាឡេស៊ីនៅពីក្រោយការវាយប្រហារនេះ។ ទីក្រុងទេសចរណ៍នៅកណ្តាលភាគខាងត្បូងរងអំពើហិង្សាយ៉ាងខ្លាំងនៅភាគខាងត្បូង ហើយក្រុមអ្នកវិភាគនិយាយថារដ្ឋាភិបាលបានស្តីបន្ទោសចំពោះការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងដោយសារតែការបះបោររបស់ក្រុមមូស្លីម និងការបំផ្លាញវិស័យទេសចរណ៍នៅក្នុងប្រទេសមួយនេះ។ មកដល់ពេលនេះជនសង្ស័យ២នាក់ត្រូវចាប់ខ្លួនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅតំបន់ទេសចរ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិ Prawit Wongsuwan ថ្លែងក្នុងព្រឹត្តិការណ៍មួយដោយបញ្ជាក់សមិទ្ធិផលរបស់រដ្ឋាភិបាលយោធាចាប់តាំងពីឆ្នាំ២០១៤ ក្នុងខែឧសភាថាទោះបីជនសង្ស័យត្រូវចាប់ខ្លួនបានមកពីខេត្តភាគខាងត្បូង តែវាមិនមែនជាការពង្រីកនៃការបះបោរ ហើយមិនទាក់ទងនឹងអំពើហិង្សានៅភាគខាងត្បូងនោះទេ។ ការអត្ថាធិប្បាយរបស់លោកឧបនាយករដ្ឋមន្រ្តីបានជំទាស់សេចក្តីថ្លែងការណ៍របស់ប៉ូលិសកាលពីខែមុនដែលភ្ជាប់ការវាយប្រហារតំបន់ទេសចរណ៍នេះនៅភាគខាងត្បូង។ កាលពីថ្ងៃសុក្រ ប្រទេសថៃ និងម៉ាឡេស៊ីបានព្រមព្រៀងគ្នាក្នុងការពិចារណាការកសាងជញ្ជាំងនៅតាមព្រំដែនដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការរត់ពន្ធ។ មានមនុស្សជាង៦,៥០០នាក់ភាគច្រើននៃពួកគេជាជនស៊ីវិលដែលស្លាប់តាំងពីឆ្នាំ២០០៤ ក្នុងការប្រយុទ្ធគ្នារវាងពួកឧទ្ទាមមូស្លីមម៉ាឡេស៊ី និងកងកម្លាំងសន្តិសុខថៃដែលឈរជើងនៅក្នុងតំបន់នោះ។ លោក Prawit និយាយថាអំពើហិង្សានៅខេត្តភាគខាងត្បូងបានថយចុះ៦០ភាគរយចាប់តាំងពីរបបយោធានោះកាន់អំណាច៕

thailand-16-09-16