ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៦
បុរសជនជាតិស៊ីរី៣នាក់ត្រូចាប់ខ្លួនក្នុងប្រទេសអាឡឺម៉ង់ដោយជាប់សង្ស័យថាជាភ្នាក់ងារសើបការដែលក្រុមឧទ្ទាមអ៊ីស្លាមបញ្ចូនមកដើម្បីធ្វើការវាយប្រហារ នេះបើយោងតាមប្រភពព័ត៌មានព្រះរាជអាជ្ញារ។ កាលពីថ្ងៃអង្គារមានបុរសមិនស្គាល់អត្តសញ្ញាណ៣នាក់ បានលួចវាយឆ្មក់នៅរដ្ឋស្លេសវីង ហូលស្ទីន និងរដ្ឋឡូវើ សាកហ្សូនីប្រទេសអាឡឺម៉ង់។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកថូ ម៉ាស ដឺ ម៉ាហ្សៀ បានប្រាប់ទៅបណ្តាញសារព័ត៌មានថាជនសង្ស័យទាំង៣នាក់មានជាប់ពាក់ព័ន្ធនឹងភេរវករដែលបានវាយប្រហារក្នុងទីក្រុងប៉ារីសកាលពីខែវិច្ឆិកា ឆ្នាំមុននេះ។ ក្រោយពីមានការស៊ើបអង្កេត មន្រ្តីប៉ូលិសចាប់បានបុរសទាំង៣ដោយពួកគេជាជនជាតិស៊ីរី។ បុរសទី១ ឈ្មោះ ម៉ា ហ័រ អាយុ ១៧ឆ្នាំ បុរសទី២ ឈ្មោះ អ៊ីប្រហ៊ីម អាយុ ១៨ឆ្នាំ និងបុរសទី៣ ឈ្មោះ ម៉ាហាម អេ អាយុ ២៦ឆ្នាំ ពួកគេសុទ្ធតែមានបំណងធ្វើដំណើរទៅប្រទេសទួរគី និងក្រិច ដោយប្រើប៉ាស្ព័រក្លែងក្លាយ។ យោងតាមការស៊ើបអង្កេតបានឲ្យដឹងថាបុរសទាំង៣នាក់ស្ម័គ្រចិត្តធ្វើបេសកម្មវាយប្រហារដែលក្នុងនោះមានឈ្មោះ ម៉ា ហ័រ ជាភេរវករជំនាញដែលទទួលបង្វឹកឲ្យចេះកាន់កាំភ្លើង និងប្រើគ្រឿងផ្ទុះនៅក្នុងតំបន់រ៉ាក៉ាដែលជាតំបន់កាន់កាប់ដោយក្រុមឧទ្ទាមក្នុងប្រទេសស៊ីរី។ ពួកគេកាន់លិខិតឆ្លងដែនក្លែងក្លាយ ទូរស័ព្ទដៃផ្ទុកកម្មវិធីទំនាក់ទំនង និងប្រាក់មួយចំនួនជាតួលេខដុល្លារអាមេរិកដើម្បីធ្វើដំណើរឆ្លងប្រទេស។ លោក ថូម៉ាស បន្ថែមថាជនទាំង៣នាក់ត្រូវតែឃុំឃាំង៕