ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦
បុរស៣២ឆ្នាំម្នាក់ត្រូវប៉ូលីសចាប់ខ្លួនពីបទដុតវិហារក្នុងរដ្ឋ Florida។ លោក ជូសេប មីឆែល ស្រ្កែប័រ បានទៅវិហារអ៊ីស្លាម និងបានវាយប្រហារដោយដុតព្រះវិហារដែលជាមជ្ឃមណ្ឌលអ៊ីស្លាមបណ្តាលឲ្យរងការខូចខាតជាទំងន់ ប៉ុន្តែពុំបណ្តាលឲ្យមានអ្នករងគ្រោះនោះទេ។ មុននឹងឈានដល់ការចាប់ខ្លួនលោក ជូសេប កាលពីល្ងាចថ្ងៃពុធ លោក លុស ខោនធី និយាយថាលោក ជូសែប ជិះម៉ូតូ ដែលគេស៊ើបអង្កេតឃើញមាននៅក្នុងវីដេអូរដែលប្រជាជនថតបានក្នុងយប់កើតហេតុនោះ។ នៅមានភ័ស្តតាងជាច្រើនទៀតដែលមានជាប់ពាក់ព័ន្ធនឹងលោក ជូសែប នេះបើយោងតាមប្រភពព័ត៌មានពីលោក មាច ដេវីដ ថមសាន់។ មុននឹងលោក ជូសែប វាយប្រហារលើវិហារអ៊ីស្លាម គាត់បានបញ្ចេញមតិប្រឆាំងទៅនឹងអ៊ីស្លាមលើ Page Facebook របស់គាត់ដែលលើកឡើងថាអ៊ីស្លាមទាំងអស់គួរតែចាត់ទុកថាជាភេរវករ និងអ្នកប្រព្រឹត្តបទឧក្រិដទាំងអស់។ ក្រោមការវិនិច្ឆ័យរបស់តុលាការលោក ជូសេប នឹងត្រូវជាប់ពន្ធនាគារយ៉ាងហោចណាស់៣០ឆ្នាំ។ ទាក់ទងទៅនឹងការចោទប្រកាន់របស់លោក ជូសែប ថាអ៊ីស្លាមទាំងអស់ជាភេរករ លោក អ៉ូ ម៉ា អតីតភរវករដែលបាញ់សម្លាប់មនុស្ស៤៩នាក់នៅក្លឹបរាត្រីផូល កាលពីខែមិថុនា តែងតែមកព្រះវិហារនេះ ហើយក្រោយមកលោក អ៉ូ ម៉ា ក៏ត្រូវប៉ូលិសបាញ់ស្លាប់ក្នុងថ្ងៃនោះតែម្តង៕