ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៦
ប៉ូលិសបានបាញ់សម្លាប់ក្មេងប្រុសម្នាក់ឲ្យស្លាប់ខណៈដែលក្មេងនោះទាញរូបកាំភ្លើងចេញពីចង្កេះនៅពេលដែលប៉ូលិសព័ទ្ធចាប់ខ្លួន នៅរដ្ឋ Ohio សហរដ្ឋអាមេរិច។ ករណីប្លន់ប្រាក់១០ដុល្លារបានកើតឡើងក្នុងទីក្រុង Columbus ដោយសង្ស័យលើបុរស៣នាក់ នេះបើយោងតាមការរៀបរាប់របស់ជនរងគ្រោះ។ ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងទៀតថាក្រុមជនល្មើស៣នាក់នោះបានមកជិតខ្លួន និងជំរិតទារប្រាក់ដែលក្នុងចំណោមពួកគេទាំង៣នាក់មានក្មេងម្នាក់មានកាំភ្លើង។ ជនសង្ស័យជាចោរ២នាក់បានរត់ទៅច្រកតូចមួយ ដោយមានប៉ូលិសរត់ដេញតាម។ ប៉ុន្តែក្មេងប្រុសម្នាក់ឈ្មោះ ថាយ ឃីង បានទាញកាំភ្លើងចេញពីចង្កេះ ហើយក៏ត្រូវប៉ូលិសបាញ់ជាច្រើនគ្រាប់។ ក្រោយមកប៉ូលិសបានឆែកក្មេងប្រុសនោះ ឃើញមានកាំភ្លើង BB ជាប្រភេទកាំភ្លើងកីឡាដែលរចនាឡើងសម្រាប់បាញ់គ្រាប់ជ័រតូចៗ និងមានពន្លឺឡាស៊ែស្រាលនៅខាងក្នុង។ ប៉ូលិសបានដឹក ថាយ ឃីង ទៅមន្ទីពេទ្យ ប៉ុន្តែក្រោយមកក្មេងនោះក៏ស្លាប់។ យោងតាមប្រភពព័ត៌មានដែលថតទុកដោយ FBI បានឲ្យដឹងថាករណីបាញ់សម្លាប់ក្មេងប្រុសនេះកើតឡើងផ្តើមចេញពីការប្លន់ប្រាក់១០ដុល្លារ៕