ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦
ផ្ទុះទូកភ្ញៀវទេចរណ៍នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៤នាក់ផ្សេងទៀតរងរបួសធ្ងន់។
ដំណើរកម្សាន្តមួយដែលផ្ទុកមនុស្សចំនួន៣០នាក់នៅលើទូកឈ្មោះ Gili Cat ២ ផ្ទុកអ្នកដំណើរដែលមកពីចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងអេស្បាញ។ ទូកនោះបានផ្ទុះឡើងបណ្តាលឲ្យស្រ្តីជនជាតិអូស្ត្រាលីម្នាក់ស្លាប់ និងស្រ្តីម្នាក់ទៀតជាជនបរទេសដែលនៅមិនទាន់ស្គាល់អត្តសញ្ញាណ។ ក្រៅពីនេះមានស្រ្តី១៤នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះនេះកើតឡើងនៅចំងាយប្រមាណជា២០០ម៉ែត្រពីផែ Padang Bai នៅភាគខាងកើតកោះបាលី។ យោងតាមការស៊ើបអង្កេតពីមន្រ្តីមានសមត្ថកិច្ចបានបង្ហាញថា មូលហេតុបណ្តាលឲ្យមានការផ្ទុះនេះ គឺអាចមកពីខ្សែរភ្លើងខ្លីមួយនៅជិតធុងសាំង៕