វាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរីសម្លាប់មនុស្ស២៣នាក់

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស២៣នាក់ក្នុងនោះរួមមានកុមារ៩នាក់ស្លាប់ក្នុងអំឡុងការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភបំពានលើបទឈប់បាញ់គ្នា។ អង្គការសិទ្ធិមនុស្សចក្រភពអង់គ្លេសនិយាយថាមិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថាតើភាគីប្រទេសណាជាអ្នកនៅពីក្រោយការវាយប្រហារតាមអាកាស៤លើកនៅភាគខាងកើតខេត្ត Deir Ezzor ដែលជាតំបន់មិនដាក់បញ្ជូលក្នុងបទឈប់បាញ់គ្នានោះ។ គួរបញ្ជាក់ផងដែរថាមានមនុស្សយ៉ាងហោចណាស់៣០នាក់ផ្សេងទៀតរងរបួសដែលមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរក្នុងការវាយប្រហារតាមអាកាសនេះ៕

syria-17-09-16