ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦
បុរសម្នាក់ដែលកាន់កាំបិតជញ្រ្ជាំសាច់ត្រូវមន្ត្រីប៉ូលិស NYPD បាញ់នៅជិត Penn Station ក្នុងទីក្រុងញូវយ៉ក។ ប៉ូលិស២នាក់ និងប៉ូលិសសើបអង្កេតចប់ម៉ោងប្រចាំការម្នាក់រងរបួសក្នុងហេតុការណ៍នេះ ហើយបានបញ្ជូនទៅមន្ទីរពេទ្យមួយ។ ស្នូរកាំភ្លើងជាច្រើនគ្រាប់បន្លឺឡើងនៅលើផ្លូវទី៣២រវាងរុក្ខវិថីទី៦ និង៧នៅក្នុងទីក្រុងញូវយ៉កប្រហែលជាម៉ោង៥:០០នាទីល្ងាច។ ស្នងការប៉ូលិសទីក្រុងញូវយ៉លោក Bill Bratton ប្រាប់អ្នកកាសែតថាមន្ត្រី៣នាក់បានបាញ់១៨គ្រាប់ទៅលើបុរសដែលកាន់កាំបិតជញ្រ្ជាំសាច់បន្ទាប់ពីបុរសនោះបានវាយប្រហារមកលើមន្រ្តី។ ទូរទស្សន៍ NBC រាយការណ៍ថាជនសង្ស័យមានឈ្មោះ Akram Joudeh ដែលបានវាយទៅលើប៉ូលិសម្នាក់ដោយប្រើកាំបិតដែលបណ្តាលឲ្យមានរបួសពីសៀតថ្ការហូតដល់ថ្គាម។ ការប៉ះទង្គិចគ្នាកើតឡើងនៅពេលដែលប៉ូលិសម្នាក់ព្យាយាមវាយឲ្យជ្រុះកាំបិតពីដៃរបស់ជនសង្ស័យនៅពេលនោះជនសង្ស័យក៏បានវាយចំក្បាលប៉ូលិសក្រោយមកបុរសនោះត្រូវប៉ូលិសបាញ់សម្លាប់៕