លោកពូទីនឆ្លើយតបដោយអាវុធនុយក្លេអ៊ែរទៅលើក្រុម ISIS ដែលកាត់ក្បាលជនជាតិរុស្ស៊ី៥នាក់

0

ប្រភពព័ត៌មានពី Viralliberty ចេញផ្សាយថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៦

ក្រុមឧទ្ទាម ISIS បានប្រហារជិវិតដោយកាត់ក្បាលជនជាតិរុស្ស៊ី៥នាក់ដោយចោទប្រកាន់ថាពួកគេមានទោសពីបទធ្វើចារកម្មនៅក្នុងទឹកដីដែលកាន់កាប់ដោយក្រុម ISIS។ ប្រភពព័ត៌មានពីសន្តិសុខប្រទេសរុស្ស៊ីនិយាយថាជនរងគ្រោះទាំងអស់មិនមានទំនាក់ទំនងជាមួយសេវាពិសេសរបស់យើងទេ។ របាយការណ៍ក៏បានអះអាងដែរថាមានយុទ្ឋជនរុស្ស៊ីចំនួន២,៤០០នាក់ដែលកំពុងប្រយុទ្ឋជាមួយក្រុម ISIS ដែលគ្រប់គ្រាន់សម្រាប់ធ្វើឲ្យអ្នកឆ្ងល់ថាតើក្រុម ISIS អាចប្រើប្រាស់មនុស្សរបស់ពួកគេសម្រាប់គោលបំណងឃោសនាឬមួយយ៉ាងណា។ ប៉ុន្តែលោក ពូទីន មិនខ្វល់ពីរឿងនេះទេ ហើយអ្វីដែលគាត់ឆ្លើយតបគឺនាវាមុជទឹកធំបំផុតក្នុងពិភពលោកឈ្មោះ Dmitri Donskoy (TK-២០៨) ដែលអង្គការណាតូដាក់ឈ្មោះថា Typhoon ចេញដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងកំណត់គោលដៅមកលើឆ្នេរសមុទ្រប្រទេសស៊ីរី នេះបើយោងតាមរបាយការណ៍ទាំងស្រុងពីប្រភពយោធា និងភ្នាក់ងារសម្ងាត់ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ផងដែរថានាវានេះមានគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបដែលគេប៉ាន់ប្រមាណថាមានរហូតដល់ទៅ២០០គ្រាប់។ គ្រាប់មីស៊ីលនិមួយៗអាចបាញ់បានចម្ងាយដល់ទៅ១០,០០០គីឡូមែត្ររួមទាំងចំណុចពិសេសជាច្រើនទៀត៕

russia-17-09-16