ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦
យោងតាមកាសែត Le Parisien បានឲ្យដឹងថាការផ្ទុះឧស្ម័នមួយនៅចំបេះដូងនៃទីក្រុងរបស់បារាំង Dijon ធ្វើឲ្យមនុស្ស២១នាក់រងរបួស និងអគារលំនៅដ្ឋានមួយបានដួលរលំបន្ទាប់ពីការផ្ទុះនេះ។ អ្នករងរបួសមួយចំនួនត្រូវគេជួយសង្គ្រោះយកចេញពីក្រោមគំនរថ្មបាក់បែក ហើយការស្វែងរកមនុស្សផ្សេងទៀតនៅខាងក្នុងអគារនេះនៅតែបន្ត។ លោកស្រី Marie-Christine Tarrare ដែលជាព្រះរាជអាជ្ញានៅក្នុងទីក្រុង Dijon និយាយថាឧប្បត្តិហេតុនេះអាចមានការពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើអត្តឃាតមួយដែលបណ្តាលឲ្យមានការផ្ទុះនេះ ហើយធុងឧស្ម័នចំនួន២ត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែក៕