SANA រាយការណ៍ថាស្លាប់អ្នកបើកយន្តហោះក្នុងហេតុការណ៍បាញ់ទម្លាក់យន្តហោះចម្បាំងកងទ័ពស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦

របាយការណ៍ពីទីភ្នាក់ងារស៊ីរីលើកឡើងថាយន្តហោះកងទ័ពស៊ីរីមួយគ្រឿងត្រូវបាញ់ទម្លាក់ក្នុងអំឡុងពេលបេសកកម្មប្រយុទ្ធជាមួយនឹងរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) នៅជិតទីក្រុង Deir EZ-Zor ភាគខាងកើតប្រទេសស៊ីរីដែលបណ្តាលឲ្យអ្នកបើកយន្តហោះស្លាប់នៅក្នុងហេតុការណ៍នេះ។ ក្រុម IS អះអាងទទួលខុសត្រូវក្នុងការបាញ់ទម្លាក់យន្តហោះនេះ។ ឧប្បត្តិហេតុនេះកើតឡើងមួយថ្ងៃបន្ទាប់ពីទាហានស៊ីរី៦២នាក់ស្លាប់ និងប្រមាណជា១០០នាក់ផ្សេងទៀតរងរបួសនៅខាងក្រៅទីក្រុង Deir EZ-Zor ក្នុងការវាយប្រហារតាមអាកាសដែលដឹកនាំចម្រុះដោយអាមេរិក។ ឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យនេះមិនមែនជាលើកទីមួយដែលយន្តហោះចម្បាំកងទ័ពស៊ីរីត្រូវបាញ់ទម្លាក់ក្នុងពេលចេញបេសកកម្មប្រយុទ្ធនោះទេ។ ដោយឡែកដូចជា កាលពីថ្ងៃទី៥ ខែមេសា យន្តហោះស៊ីរី Su-២២ ត្រូវគេបាញ់ធ្លាក់ដោយមីស៊ីលពីលើអាកាសនៅខេត្ត Aleppo ដែលនៅពេលនោះអ្នកបើកយន្តហោះត្រូវក្រុម Al-Qaeda ចាប់ខ្លួន។ ក្នុងឧប្បត្តិហេតុមួយទៀត កាលពីថ្ងៃទី២៣ ខែមេសា យន្តហោះកងទ័ពស៊ីរីផ្សេងទៀតត្រូវបាញ់ធ្លាក់នៅជិត Damascus ហើយក្រុមភេរវកររដ្ឋអ៊ីស្លាមក៏ចាប់ខ្លួនអ្នកបើកយន្តហោះដែរ៕

syria-19-09-16