ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៦
បុរសម្នាក់ដែលចាក់សម្លាប់មនុស្ស៩នាក់នៅផ្សារទំនើបរដ្ឋមីនីសូតាកាលពីថ្ងៃសៅរ៍ដែលត្រូវមន្ត្រីប៉ូលិសបាញ់សម្លាប់នោះធ្លាប់ជាទាហានរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នេះបើយោងតាមទីភ្នាក់ងារមួយដែលមានទំនាក់ទំនងនឹងក្រុម ISIS។ សេចក្តីថ្លែងការណ៍ដែលបង្ហោះតាមប្រពន្ឋ័អ៊ីនធឺណែតកាលពីថ្ងៃអាទិត្យដោយទីភ្នាក់ងារ Amaq ដោយដកស្រង់តាមប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងនឹងក្រុម ISIS អះអាងទទួលខុសត្រូវក្នុងការវាយប្រហារជាលក្ខណៈបុគ្គលនៅទូទាំងទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា FBI និយាយថាការវាយប្រហារនេះជាទង្វើភេរវកម្ម៕