ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦
កងទ័ពអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន២នាក់នៅក្នុង Hebron បន្ទាប់ពីពួកគេព្យាយាមចាក់មន្ត្រីប៉ូលិសព្រំដែន។ អ្នកវាយប្រហារម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យដែលពួកគេទាំង២នាក់ ម្នាក់មានអាយុ១៧ឆ្នាំ និងម្នាក់ទៀតមានអាយុ២១ឆ្នាំនេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ ក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយទៀត មន្រ្តីអ៊ីស្រាអែល២នាក់ត្រូវចាក់សម្លាប់នៅក្រុងយេរូសាឡឹមដែលមន្រ្តីម្នាក់ជាស្ត្រីមានអាយុ៣៨ឆ្នាំដែលកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់បន្ទាប់ពីរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយមន្រ្តីម្នាក់ទៀតជាបុរសមានអាយុ៤០ឆ្នាំរងរបួសមធ្យម។ អ្នកវាយប្រហារនោះត្រូវគេបាញ់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។ ពេលនេះចំនួនអ្នកស្លាប់កើនដល់៦នាក់ក្នុងខណៈដែលអំពើហិង្សាកើនឡើងចាប់តាំងពីថ្ងៃសុក្ររួមមានជនជាតិប៉ាឡេស្ទីន៥នាក់ និងហ្ស៊កដានីម្នាក់៕