ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦
ប្រជាជនចន្លោះពី១៧ ទៅ ៥០នាក់ស្លាប់ក្នុងអំពើហឹង្សាក្នុងទីក្រុង Kinshasa ដែលជារដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបន្ទាប់ពីមនុស្សរាប់ពាន់អ្នកធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងប្រធានាធិបតីលោក Joseph Kabila។ កាលពីថ្ងៃចន្ទបាតុកម្មប្រឆាំងនឹងលោក Kabila បានទាក់ទាញក្រុមអ្នកតវ៉ារាប់ពាន់នាក់ដែលធ្វើឲ្យមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងនគរបាល និងសន្តិសុខ។ ខណៈដែលស្ថានភាពនេះកាន់តែខ្លាំងឡើងក្រុមអ្នកតវ៉ាបានដុតរថយន្ត និងរបាំងការពារនៅតាមផ្លូវ។ មន្ត្រីប៉ូលិសស្លាប់ដោយអំពើហិង្សា និងប៉ូលីសម្នាក់ត្រូវគេដុតនៅក្នុងភ្លើងដោយក្រុមជនឃោរឃៅក្នុងការសងសឹកចំពោះការបាញ់ប្រហារនេះ។ តាមសេចក្តីថ្លែងការណ៍ដំបូងរបស់រដ្ឋាភិបាលបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស១៧នាក់ស្លាប់ក្នុងនោះមានប៉ូលិស៣នាក់ និងជនស៊ីវិល ១៤នាក់។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថាមនុស្សជាច្រើននាក់ដេកស្លាប់ដោយសាមានរបួសគ្រាប់កាំភ្លើងដូច្នេះចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀត៕