បុរសអនាថាម្នាក់រកឃើញគ្រាប់បែកក្នុងកាតាប

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៦

លោក Lee Parker ដែលជាបុរសអនាថាម្នាក់បានរកឃើញគ្រាប់បែកក្នុងកាតាបមួយដែលទុកចោលក្នុងធុងសំរាម។ ភ្លាមៗនោះគាត់ក៏ជូនដំណឹងទៅប៉ូលិស។  ក្នុងកាតាបមានផ្ទុកគ្រាប់បែកចំនួន៥គ្រាប់ ហើយអាជ្ញាធរជឿថាគ្រាប់បែកទាំងនេះមានជាប់ពាក់ពន្ឋ័ទៅនឹងការផ្ទុះនៅក្នុងទីក្រុងញូវយ៉ក និងឆ្នេរសមុទ្ររដ្ឋ New Jersey កាលពីប៉ុន្មានថ្ងៃមុននេះ។ គ្រាប់បែកមួយគ្រាប់ក្នុងចំណោមគ្រាប់បែកទាំង៥គ្រាប់ បានផ្ទុះនៅកន្លែងដោយមនុស្សយន្ត។ គួរបញ្ជាក់ផងដែរថាឥឡូវនេះ លោក Lee Parker ទទួលបានការសរសើរថាជាវីរបុរសនៅក្នុងសហគមន៍ ហើយប្រជាជនដែលរស់នៅទីនោះបានបង្កើតជាកម្មវិធីមូលនិធិសម្រាប់រូបលោកផងដែរ៕

new-jersey-21-09-16