ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស៩នាក់ស្លាប់ និង២០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីយន្តហោះយោធាវាយប្រហារមកលើជនស៊ីវិលជិតទីក្រុងហួន (Houn) កណ្តាលប្រទេសលីប៊ី។ រដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិបានបដិសេធបេសកកម្មទម្លាក់គ្រាប់បែកនៅក្នុងតំបន់នេះ។ យោងតាមប្រភពព័ត៌មានការវាយប្រហារតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍នៅជិតទីក្រុងនេះធ្វើឡើងដោយយន្តហោះចម្បាំងដែលមិនស្គាល់អត្តសញ្ញាណ។ ប្រភពបន្តថាយន្តហោះបានវាយប្រហារមកលើជនស៊ីវិលខណៈដែលពួកគេកំពុងមកទស្សនាតំបន់ប្រភពកំដៅនៅភាគខាងត្បូងទីក្រុងនេះ៕