បុរស២នាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងក្រុងញូវយ៉កមិនបានសំរេច

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦

ភ្នាក់ងារ FBI ស្វែងរកបុរស២នាក់មានក្នុងរូបថតដែលកាន់កាបូបមួយផ្ទុកគ្រាប់បែកមិនដំណើរការកាលពីថ្ងៃសៅក្នុងក្រុងញូវយ៉ក។ កាលពីថ្ងៃសៅរ៍មានការវាយប្រហារដោយគ្រាប់បែកមួយបានកើតឡើង ប៉ុន្តែគ្រាប់បែកនោះមិនបានផ្ទុះនោះទេ។ មន្រ្តីមានសមត្ថកិច្ចស្រាវជ្រាវឃើញថាមានបុរស២នាក់យកគ្រាប់បែកចេញពីកាបូប ហើយបន្តដំណើរដោយយកកាបូបទទេរទៅតាមបន្សល់ទុកតែគ្រាប់បែក។ ក្រោយមកភ្នាក់ងារ FBI បានធ្វើការស៊ើបអង្គេតលើបុរសជនសង្ស័យទាំង២នាក់នោះ។ មន្រ្តីប៉ូលិសឃាត់ខ្លួនពួកគេ និងសួរចម្លើយបុរស២នាក់នោះថែមទាំងរកឃើញកាបូបដាក់គ្រាប់បែកទៀតផង។ ឧបករណ៍បំផ្ទុះគ្រាប់បែកនេះបានរៀបចំយ៉ាងលំអិតដោយលោក អាម៉ាត។ លោក អាម៉ាត ជាប្រជាជនរស់នៅក្រុងញូវជេស៊ីដែលជាប់ចោទពីបទពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក២កន្លែងកាលពីពេលថ្មីៗនេះ៕

new-york-22-09-16