ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៦
សិស្សនិស្សិតប្រមាណជាង១៩,០០០នាក់មកពីសាលារៀន សាលាមត្តេយ្យ និងសាកលវិទ្យាល័យជាង៦០ត្រូវជម្លៀសចេញពីខេត្តតូចមួយនៃប្រទេសកាណាដា ខណៈដែលប៉ូលិសទទួលបានការគំរាមកំហែងវាយប្រហារគ្រាប់បែក។ នៅក្នុងសេចក្តីថ្លែងការណ៍លោក Kevin Bailey និយាយថា មានលិខិតអនាមិកមួយព្រមានថាគ្រាប់បែកជាច្រើនគ្រាប់បានដាក់បង្កប់នៅក្នុងសាលារៀនមួយចំនួន ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងច្បាស់លាស់នោះទេ។ គួរបញ្ជាក់ផងដែរថាបន្ទាប់ពីការស្វែងរកយ៉ាងហ្មត់ចត់ដោយក្រុមមន្ត្រីជំនាញគ្រឿងផ្ទុះមិនមានរកឃើញឧបករណ៍ណាមួយនោះទេ៕