មន្ត្រីប៉ូលិសរបស់ប្រទេសម៉ាឡេស៊ីចាប់ខ្លួនជនសង្ស័យជាក្រុមភេរវករ៤នាក់ក្នុងនោះមានជនបរទេស៣នាក់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦

មន្រីប៉ូលិសប្រទេសម៉ាឡេស៊ីចាប់ខ្លួនមនុស្សចំនួន៤នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធទៅនឹងអំពើភេរវកម្មនៅចន្លោះថ្ងៃទី២ ខែសីហា រហូតដល់ថ្ងៃទី១៧ ខែកញ្ញាដែលក្នុងនោះមានជនបរទេស៣នាក់ផងដែរ។ ជនសង្ស័យដែលត្រូវចាប់ខ្លួនទាំងនោះរួមមានម្ចាស់ភោជនីយដ្ឋានបង់ក្លាដែសដែលជាប់សង្ស័យថាពាក់ព័ន្ធក្នុងការរត់ពន្ធអាវុធសម្រាប់ក្រុមភេរវកម្មអន្ដរជាតិប្រើប្រាស់ នេះបើតាមការបញ្ជាក់របស់មន្ត្រីប៉ូលិសនៅក្នុងសេចក្តីប្រកាសមួយ។ ពលរដ្ឋនេប៉ាល់ម្នាក់ដែលជាអ្នករៀបចំហាងកម្សាន្តត្រូវចាប់ខ្លួនផងដែរក្រោមបទសង្ស័យថាក្លែងបន្លំប្រើប្រាស់ឯកសារធ្វើដំណើររបស់សមាជិកនៃក្រុមភេរវករអន្តរជាតិ។ បុរសម្នាក់ទៀតជាជនជាតិម៉ារ៉ុកត្រូវចាប់ខ្លួនផងដែរដោយសង្ស័យថាជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម។ កាលពីមុនគាត់ត្រូវឃុំខ្លួនដោយអាជ្ញាធរទួរគីបន្ទាប់ពីព្យាយាមរត់ពន្ធខុសច្បាប់ចូលទៅក្នុងប្រទេសស៊ីរី នេះបើតាមការបញ្ជាក់របស់មន្រ្តីប៉ូលិស។ ជនសង្ស័យទី៤គឺជាជនជាតិម៉ាឡេស៊ីដែលកំពុងធ្វើការជាអ្នកបើករថយន្តផ្ទាល់ខ្លួនឲ្យអ្នកជំនួញម្នាក់។ គេជឿថាបុរសម្នាក់នេះមានជាប់ទាក់ទងនឹងលោក Muhammad Wanndy Mohamad Jedi ដែលប៉ូលិសនិយាយថាបុរសម្នាក់នេះធ្វើការយ៉ាងសកម្មក្នុងការបង្កើនសកម្មភាពរបស់ក្រុមរដ្ឋអ៊ីស្លាមនៅលើទំព័រហ្វេសប៊ុករបស់គាត់៕

malysia-23-09-16