មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថាជនស៊ីវិល២០នាក់ស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦

ជនស៊ីវិល២០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេម៉ែន។ មានកុមារជាច្រើននាក់ដែលស្ថិតនៅក្នុងចំណោមអ្នកដែលស្លាប់ទាំងនោះ។ យ៉ាងហោចណាស់មនុស្ស៣០នាក់រងរបួសក្នុងការវាយឆ្មក់ទៅលើទីក្រុង Hodeida។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថារហូតមកដល់ពេលនេះ មនុស្សប្រមាណជា៦,៦០០នាក់ត្រូវគេសម្លាប់ភាគច្រើននៃពួកគេជាជនស៊ីវិលចាប់តាំងពីការធ្វើអន្តរាគមន៍ចាប់ផ្តើម។ ការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃព្រហស្បតិ៍កើតឡើងបីថ្ងៃបន្ទាប់ពីអង្គការ Amnesty International ជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការដឹកជញ្ជូនអាវុធសម្រាប់ប្រើនៅក្នុងសង្រ្គាមប្រទេសយេម៉ែន៕

yemen-23-09-16