មនុស្ស៤នាក់រងរបួសក្នុងការវាយប្រហារដោយកាំភ្លើងក្នុងទីក្រុង Malmo ប្រទេសស៊ុយអែដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួសក្នុងការបាញ់ប្រហារក្នុងទីក្រុង Malmo ប្រទេសស៊ុយអែដ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិស។ ការបាញ់ប្រហារនេះកើតឡើងនៅម៉ោងប្រមាណ៧រសៀលម៉ោងក្នុងស្រុក (១៧:០០ GMT)។ ប្រភពបន្តថា បុរសម្នាក់នៅក្នុងរថយន្ត Audi មួយគ្រឿងបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សដែលនៅក្បែរនោះ។ ស្របពេលជាមួយគ្នានេះ ក្រុមខ្មាន់កាំភ្លើងជិះម៉ូតូបានធ្វើការបាញ់ប្រហារមកលើរថយន្តមួយគ្រឿងដែលពួកគេដេញតាម។ ប៉ូលិសបញ្ជាក់ថាការបាញ់ប្រហារនេះធ្វើឲ្យមនុស្ស៤នាក់រងរបួស ហើយម្នាក់ក្នុងចំណោមពួកគេស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថាប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើការវាយប្រហារទាំង២ករណីនេះថាតើវាមានការពាក់ពន្ឋ័គ្នា ឬជាករណីអំពើភេរវកម្ម៕

sweden-26-09-16