ការតាមប្រមាញ់កំពុងចាប់ផ្តើមទៅលើការប៉ុនប៉ងធ្វើមនុស្សឃាតប្រឆាំងនឹងមន្រ្តីប៉ូលិស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦

ប្រធានប៉ូលិសជាតិហុងគ្រីលោក Karoly Papp បានឲ្យដឹងថាការផ្ទុះមួយបានបន្សល់ទុកនូវមន្ត្រី២នាក់ដែលរងរបួសនៅទីក្រុង Budapest កាលពីយប់ថ្ងៃសៅរ៍ដោយបានកំណត់គោលដៅយ៉ាងជាក់លាក់ទៅលើកងកម្លាំងប៉ូលិស។ ទន្ទឹមនឹងនោះលោក Papp មិនបានអះអាងថាការផ្ទុះនេះជាប់ពាក់ព័ន្ទនិងអំពើរភេរវកម្មនោះទេ លោកក៏បានបន្ថែមទៀតថាប៉ូលិសដែលដើរល្បាតក្នុងតំបន់ដែលផ្ទុះនេះអស់រយៈពេល១៨ខែហើយ។ ពេលនេះប៉ូលិសកំពុងពិនិត្យមើលវីដេអូដែលបានពីកាមេរ៉ា CCTV ១៤៥ ហើយប៉ូលិសបានប្រកាស់ជូនរង្វាន់១០លាន forints (៣៧,០០០ដុល្លារ) សម្រាប់ជនណាដែលផ្តល់ព័ត៌មានឈានទៅដល់ការចាប់ខ្លួនអ្នកប្រព្រឹត្តិបទឧក្រិដ្ធនេះ។ អ្នកវាយប្រហារបានបំផ្ទុះគ្រឿងផ្ទុះមួយនៅជាន់ផ្ទាល់ដីក្នុងហាងមួយនៅកាច់ជ្រុងនៃផ្លូវ Kiraly Utca ខណៈដែលមន្រ្តីប៉ូលិសបានឆ្លងកាត់នៅកន្លែងនោះ។ មន្រ្តីជាស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់ជីវិតស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ហើយមន្រ្តីបុរសម្នាក់ក៏រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរប៉ុន្តែឥឡូវនេះស្ថិតនៅក្នុងស្ថានភាពធម្មតាវិញហើយ៕

hungry-26-09-16