ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦
ប៉ូលិសចាប់ខ្លួនបុរសម្នាក់ដែលបានវាយប្រហារនៅមជ្ឈមណ្ឌលទំនិញមួយក្នុងរដ្ឋវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃសុក្រ នេះបើយោងតាមប្រភពព័ត៌មានរបស់ប៉ូលិស។ ក្នុងការវាយប្រហារនោះមានមនុស្ស៥នាក់ស្លាប់។ ភ្លាមៗនោះប៉ូលិសបានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំតាមចាប់ជនសង្ស័យដោយបានឆែកឆេរកាមេរ៉ាសុវត្ថិភាពក្នុងតំបន់នោះ។ ប៉ូលិសកំណត់ជនសង្ស័យនៅពេលដែលប៉ូលិសរកឃើញឡានជាប់ទាក់ទងនឹងគាត់ក្នុងកាមេរ៉ាសុវត្ថិភាព។ បន្ទាប់មកប៉ូលិសបញ្ចេញរូបរបស់ជនជាប់ចោទដោយមានសភាពព្រឹលនៅកន្លែងកើតហេតុ។ ក្រោយមកប៉ូលិសបានចាប់ខ្លួនជនដៃដល់នៅទីក្រុងអោក ហាប័រ ដែលស្ថិតនៅខាងត្បូងរដ្ឋប័រលីងតុន ដែលជាតំបន់បាញ់ប្រហារកើតឡើង។ ភ្នាក់ងារ FBI បានឲ្យដឹងថាពុំទាន់មានភ័ស្តតាងណាបញ្ជាក់ថាការវាយប្រហារនេះទាក់ទងទៅនឹងក្រុមភេរវករនៅឡើយ ជាពិសេសគេពុំទាន់ដឹងពីគោលបំណងនៃការបាញ់ប្រហារនេះទេ៕