ក្រុម ISIS អាចនឹងវាយប្រហារតំបន់អឺរ៉ុបដោយប្រើប្រាស់រថយន្តបំផ្ទុះគ្រាប់បែក និងអាវុធគីមី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៦

ដោយទទួលស្គាល់ថាការគំរាមកំហែងវាយប្រហារភេរវកម្មនៅក្នុងសហភាពអឺរ៉ុបឈានដល់កម្រិតកំពូលក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អ្នកសម្របសម្រួលការប្រឆាំងភេរវកម្មសហភាពអឺរ៉ុបបានព្រមានដល់សហភាពអឺរ៉ុបថាអាចប្រឈមមុខនឹងការវាយប្រហារដោយក្រុមឧទ្ទាម ISIS ដោយអាវុធគីមី។ បន្ទាប់ពីរលកនៃការវាយប្រហារភេរវកម្មដែលធ្វើឡើងដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) មកលើតំបន់អឺរ៉ុបនៅក្នុងរដូវក្តៅកន្លងមកនេះ ជាពិសេសនៅប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់លោក Gilles de Kerchove បានព្រមានដល់សមាជិកនៃគណៈកម្មាធិការសេរីភាពស៊ីវិលនៃសភាសហភាពអឺរ៉ុបថា ដោយសារតែ ប្រភពនៃការវាយប្រហារជាច្រើនដែលអាចធ្វើទៅរួច ដូចនេះការគំរាមកំហែងវាយប្រហារភេរវកម្មនៅទូទាំងសហភាពអឺរ៉ុបនៅតែស្ថិតក្នុងសភាពព្រួយបារម្ភខ្ពស់៕

isis-eu-27-09-16