ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៦
កងកម្លាំងរឹតបន្តឹងសន្តិសុខនៅក្នុងទីក្រុង Dresden ប្រទេសអាឡឺម៉ង់បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកចំនួន២គ្រាប់មកលើវិហារអ៊ីស្លាម និងមជ្ឈមណ្ឌលសន្និសីទមួយកន្លែងកាលពីល្ងាចថ្ងៃចន្ទ។ ការវាយប្រហារដោយគ្រាប់បែកឆ្នៃទាំង២គ្រាប់នេះមិនបានធ្វើឲ្យនរណាម្នាក់រងរបួសនោះទេ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ ដំបូងធ្វើឡើងនៅវិហារអ៊ីស្លាម បន្ទាប់មកនៅមជ្ឈមណ្ឌលសមាជអន្តរជាតិ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជនដែលនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕