យ៉ាងហោចណាស់មនុស្ស១នាក់ស្លាប់ក្នុងការផ្ទុះនៅមន្ទីពិសោធន៍គ្រឿងញៀន

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦

ការផ្ទុះមួយកើតឡើងក្នុងបន្ទប់មួយដែលគេសង្ស័យថាជាបន្ទប់ពិសោធន៍គ្រឿងញៀននៅក្នុងទីក្រុងញូវយ៉កបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងអ្នកពន្លត់អគ្គិសភ័យស្លាប់ នេះបើយោងតាមប្រភពព័ត៌មានពីអាជ្ញាធរក្នុងតំបន់។ ការផ្ទុះយ៉ាងកក្រើកមួយនេះកើតឡើងនៅក្នុងតំបន់ Bronx។ គេហៅអ្នកពន្លត់អគ្គិសភ័យមួយក្រុមឲ្យទៅពន្លត់ផ្ទះពីរជាន់ដែលមានធ្លាយហ្គាសនៅម៉ោង ០៦:២០នាទីម៉ោងក្នុងតំបន់ (១០:២០ GMT)។ អាជ្ញាធរពន្លត់អគ្គិសភ័យបាននិយាយថាពួកគេរកឃើញបន្ទប់មួយសង្ស័យថាជាបន្ទប់ ពិសោធន៍គ្រឿងញៀនមុនពេលមានការផ្ទុះយ៉ាងកក្រើកកើតឡើង។ ការផ្ទុះនេះបានបណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ដោយក្នុងនោះមាន៤នាក់ជាមន្រ្តីកងកម្លាំងប៉ូលិស និងអ្នកពន្លត់អគ្គិសភ័យ១នាក់ស្លាប់ដែលមានងារជាកងវីរៈសេនាតូចជាអ្នកជំនាញការងារពន្លត់ជើងចាស់មានរយៈពេល១៧ឆ្នាំមកហើយ។ យោងតាមប្រភពព័ត៌មានពីញូវយ៉កដេលី បានឲ្យដឹងថាមានអ្នកពន្លត់អគ្គិសភ័យចំនួន១០០នាក់បានចូលរួមបេសកម្មពន្លត់ការផ្ទុះនេះ។ មន្រ្តីមានជំនាញបានបញ្ជាក់ថាគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការផ្ទុះនេះទេ៕

new-york-28-09-16