ជម្លៀសមនុស្សចេញពីរថភ្លើងនៅ Leipzig ប្រទេសអាល្លឺម៉ង់បន្ទាប់ពីមានការគំរាមកំហែងបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៦

ប៉ូលិសចាប់ខ្លួនបុរសម្នាក់នៅស្ថានីយ៍រថភ្លើង Leipzig Messes និងជម្លៀសប្រជាជនចេញពីរថភ្លើងកាលពីព្រឹកថ្ងៃពុធបន្ទាប់ពីមានការគំរាមកំហែងវាយប្រហារបំផ្ទុះគ្រាប់បែក។ ជនសង្ស័យអាយុ៤១ឆ្នាំម្នាក់នេះបានប្រគល់ខ្លួនឲ្យប៉ូលិសបន្ទាប់ពីត្រូវឡោមព័ទ្ឋជាប់នៅក្នុងទូររថភ្លើងអស់រយៈពេលរហូតដល់ទៅ៤ម៉ោងកន្លះ។ បុរសដែលត្រូវចាប់ខ្លួននេះជាជនពិការម្នាក់ដែលគាត់ម្នាក់នេះចាប់ផ្តើមផ្ទុះកំហឹងនៅពេលដែលគាត់ប្រគល់កាតជនពិការជំនួសឲ្យសំបុត្រជិះរថភ្លើង ហើយត្រូវគេប្រាប់ថាគាត់មិនមានសិទ្ធិធ្វើដំណើរដោយសេរីនោះទេ។ បន្ទាប់មកគាត់បានគំរាមថាគាត់នឹងបំផ្ទុះគ្រាប់បែកដែលមានក្នុងកាបូបរបស់គាត់។ គួរបញ្ជាក់ផងដែរថាក្រោយការស៊ើបអង្កេតប៉ូលិសមិនបានរកឃើញជាតិផ្ទុះនៅលើរថភ្លើងនោះទេ៕

29-09-16